ប្រយ័ត្នគេចាប់ទីតាំងបាន! បើកមុខងារមួយនៅក្នុង Messenger អាចការពារមិនឲ្យគេដឹងទីតាំងយើង
Back to Blog
អេឡិចត្រូនិច

ប្រយ័ត្នគេចាប់ទីតាំងបាន! បើកមុខងារមួយនៅក្នុង Messenger អាចការពារមិនឲ្យគេដឹងទីតាំងយើង

6be00730-e126-40c5-baa0-9d1e44cd56f1

Rin Makara

APRIL 10 2025
0 views

នៅក្នុង Messenger មានមុខងារមួយដែលអាចការពារសុវត្ថិភាពរបស់អ្នកមិនឲ្យមានគេចាប់ទីតាំងរបស់អ្នកបាននៅក្នុងកំឡុងពេលតេនិយាយជាមួយគ្នា ដោយវាធ្វើការលាក់ IP Address ក៏ដូចចំណុចសម្គាល់ទីតាំងរបស់យើងមិនឲ្យមានអ្នកអាចរកឃើញ។

មែនទែនទៅចំពោះមុខងារការពារសុវត្ថិភាពនៅក្នុង Messenger គឺមានច្រើនតួយ៉ាងដូចជាការចាក់សោ២តង់ ការប្រើប្រាស់មុខងារ end to end encryption ជាដើម​​ ប៉ុន្តែមុខងារទាំងអស់នេះវាអាចការពារបានតែសារដែលយើងផ្ញើចេញ ឬក៏ការពារមិនឲ្យមានការវាយប្រហាប៉ុណ្ណោះ ដូច្នេះហើយ Meta បានបន្ថែមមុខងារមួយទៀតឈ្មោះថា Protect IP Address In Call

របៀបបើក

  • ចូលទៅកាន់ Messenger រួចចូលទៅ Setting
  • បន្ទាប់មកចូលទៅកាន់មុខងារ Privacy & safety
  • នោះអ្នកនឹងឃើញមុខងារ Protect IP address in calls នៅខាងក្រោមគេ ចូលទៅកាន់មុខងារនេះហើយចុចបើកវា

Eaa30a29 F3e7 4d83 8e9a 2190eaad3a30

អត្ថបទដោយ៖ រិន មករា

Share this article